អន្តរជាតិ

ឥណ្ឌាកំពុងទាញសញ្ញាអាសន្នជុំវិញករណីរាតត្បាតជំងឺកូវីដ ១៩ ក្នុងចំណោមពលរដ្ឋវ័យក្មេង ជាពិសេសក្មេងៗមិនទាន់គ្រប់អាយុចាក់វ៉ាក់សាំង

BY
Pheakdey
April 20, 2021

ឥណ្ឌា៖ យោងតាមកាចុះផ្សាយនៅក្នុងសារព័ត៌មាន The Thiager បានឲ្យដឹងថា ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសឥណ្ឌាកំពុងតែទាញសញ្ញាអាសន្នថ្មីមួយជុំវិញករណីរាតត្បាតជំងឺកូវីដ ១៩ ក្នុងចំណោមពលរដ្ឋវ័យក្មេង។ ក្រុមអ្នកជំងឺកូវីដ ១៩ វ័យក្មេងដែលជាក្តីបារម្ភរបស់អាជ្ញាធរសុខាភិបាលឥណ្ឌានៅពេលនេះក៏មានក្រុមពលរដ្ឋជាកូនក្មេងដែលមានអាយុក្រោយ ១៥ ឆ្នាំ និង ១២ ឆ្នាំផងដែរ ហើយភាគច្រើននៃពួកគេបានឆ្លងជំងឺកូវីដ ១៩ ពីសមាជិកក្នុងគ្រួសារ​របស់គេផ្ទាល់តែម្តង។ វេជ្ជបណ្ឌិតឥណ្ឌាម្នាក់បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ ១៩ ទាំងអស់នៅក្នុងប្រទេសឥណ្ឌាគឺមាន ៣៥% ជាពលរដ្ឋមានអាយុក្រោយ ៦០ ឆ្នាំ និង ៦៥ % គឺជាពលរដ្ឋដែលមានអាយុក្រោម ៤៥ ឆ្នាំ ហើយការរាតត្បាតជំងឺកូវីដ ១៩ ក្នុងចំណោមកូនក្មេងគឺជាបញ្ហាថ្មីមួយដែលមិនធ្លាប់កើតមាននៅក្នុងប្រទេសឥណ្ឌានោះទេនាពេលកន្លងមក។

ក្រោយបានឆ្លងជំងឺកូវីដ ១៩ ក្រុមអ្នកជំងឺវ័យក្មេងទាំងនេះត្រូវបានគេសង្កេតឃើញថា ពួកគាត់អាចប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនករណីទៀត ដូចជាកើតមានបញ្ហាបេះដូងនិងសួត ហើយសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ ១៩ ជាកូនក្មេងវិញគឺជារឿងដ៏លំបាកបំផុត ព្រោះតែប្រព័ន្ធការពាររាងកាយរបស់ពួកគាត់ឆាប់ចុះខ្សោយខ្លាំងណាស់។ គួរបញ្ជាក់ជូនថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងយ៉ាងគំហុកហើយថ្ងៃខ្លះឥណ្ឌាបានរកឃើញអ្នកជំងឺកូវីដ ១៩ រហូតដល់ជាង ២០ ម៉ឺននាក់ក្នុងមួយថ្ងៃក៏មានដែរ។ គិមកទល់នឹងពេលនេះឥណ្ឌាបានរកឃើញអ្នកជំងឺកូវីដ ១៩ សរុបជាង ១៥ លាននាក់ ក្នុងចំណោមពលរដ្ឋសរុបប្រមាណជា ១,៣ ពាន់លាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Thiager

Share This Post: