ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កម្ពុជា ថៃ និងម៉ាឡេស៊ីកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ធ្ងន់ធ្ងរដូចគ្នាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ

    BY Pheakdey April 20, 2021
    កម្ពុជា ថៃ និងម៉ាឡេស៊ីកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ធ្ងន់ធ្ងរដូចគ្នាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ

    ប្រទេសនៅតំបន់អាស៊ានចំនួន ៣ ត្រូវបានគេកត់សម្គាល់ឃើញថា ហាក់កំពុងតែប្រឈមនឹងបញ្ហារាតត្បាតជំងឺកូវីដ ១៩ យ៉ាងធ្ងន់ធ្ងរដូចគ្នាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលក្រុមអ្នកជំនាញមួយចំនួនបានចាត់ទុកការរាតត្បាតក្នុងប្រទេសទាំងនោះថា បានឈានដល់កម្រិតប្រកាសអាសន្ន។ ប្រទេសទាំង ៣ នោះរួមមាន ប្រទេសម៉ាឡេស៊ី ថៃ និងប្រទេសកម្ពុជាផងដែរ។ សារព័ត៌មាន The Thaiger បានចុះផ្សាយដោយសង្ខេបពីព្រឹត្តិការណ៍ចុងក្រោយនៅក្នុងប្រទេសទាំង ៣ នេះថា៖

    -ប៉ុន្មានសប្តាហ៍ចុងក្រោយនេះតួរលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសម៉ាឡេស៊ីគិចជាមធ្យមគឺមានប្រមាណជា ២ ០០០ នាក់ក្នុងមួយថ្ងៃ ដែលជាចំនួនដ៏ខ្ពស់និងច្រើនថ្ងៃជាប់គ្នា ខណៈអាជ្ញាធរម៉ាឡេស៊ីបានសម្រេចបិទក្រុងនិងតំបន់សំខាន់ៗជាច្រើននៅទូទាំងប្រទេស។

    -នៅប្រទេសថៃចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ បានកើនលើសពី ១ ពាន់ក្នុងរយៈពេល ៦ ថ្ងៃជាប់គ្នាមកហើយ ខណៈប្រទសថៃកំពុងប្រឈមនឹងបញ្ហាដ៏ចម្បងមួយគឺខ្វះខាតគ្រែពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩។ អ្វីដែលជារឿងគួរឲ្យកត់សម្គាល់សម្រាប់ប្រទេសថៃនោះគឺជំងឺកូវីដ​១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍ថៃនៅពេលនេះគឺជាមេរោគបម្លែងខ្លួនមកពីអង់គ្លេសដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមេរោគកូវីដ ១៩ ធម្មតា។

    -ដោយឡែកសម្រាប់នៅប្រទេសកម្ពុជាវិញចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ក៏បានកើនឡើងយ៉ាងច្រើនផងដែរ រហូតដល់រដ្ឋាភិបាលត្រូវសម្រេចបិទក្រុងភ្នំពេញនិងក្រុងតាខ្មៅជាលើកដំបូង ខណៈការធ្វើដំណើឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយក៏ត្រូវបានរឹតបន្តឹងទៀតផងរ។ អាជ្ញាធរកម្ពុជាក៏បានសម្រេចយកមជ្ឈមណ្ឌលរៀបចំពិធីមង្គលការជាច្រើនកន្លែងមកធ្វើជាមន្ទីរពេទ្យសម្រាប់ព្យបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលផងដែរ។

    គួរបញ្ជាក់ជូនថា បញ្ហាប្រឈមរបស់ប្រទេសជាសមាជិកអាស៊ានទាំង ៣ ខាងលើនេះបានកើតឡើង ស្របពេលដែលអាជ្ញាធរសុខាភិបាលក្នុងប្រទេសនីមួយៗកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនពលរដ្ឋរបស់ខ្លួននៅទូទាំងប្រទេសផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: