សង្គម

គួរឲ្យសរសើរមែន! គូដណ្ដឹងជាគ្រូពេទ្យមួយគូរ អាចជួយលោកតាកំសត់អង្គុយលក់ទឹក ឲ្យទទួលបានជំនួយទុកគ្រាន់ដោះទាល់ជីវភាពដោយសារធ្វើរឿងមួយនេះ

BY
Liny Chan
April 20, 2021

កាលពីចុងសប្ដាហ៍មុន ម្ចាស់ហាង TH5 medical equipment/ផ្គត់ផ្គង់បរិក្ខារពេទ្យ ឃើញលោកតាចាស់ម្នាក់អង្គុយលក់ទឹក មើលទៅកំសត់ពេកក៏ផុសនៅក្នុងបណ្តាញសង្គម ស្រាប់តែផ្ទុះការចាប់អារម្មណ៍ និងសេចក្ដីអាណិតអាសូរចំពោះលោកតាជាពន់ពេកដែលប្រថុយជីវិតលក់ដូរ ទាំងកំពុងផ្ទុះជំងឺរាតត្បាត និងផ្លូវស្ងាត់ជ្រងំ ខណៈមនុស្សជាច្រើនសំងំនៅក្នុងផ្ទះដោយសារការបិទខ្ទប់ និងខ្លាចរោគរាតត្បាត។

រូបភាពប៉ុន្មានសន្លឹក រួមជាមួយសារដ៏ចាក់ដោតរបស់ម្ចាស់ហាងមួយនេះ បានជម្រុញទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋជាច្រើន ឧបត្ថម្ភជាថវិកា ជាមួយម្ចាស់ហាង ដល់លោកតា ដោយតាមរយៈការ Live Video របស់ម្ចាស់ហាងផ្គត់ផ្គង់បរិក្ខារពេទ្យ របស់វេជ្ជបណ្ឌិតឯកទេសកុមារវ័យក្មេងម្នាក់ និង គូដណ្តឹង ទន្តបណ្ឌិត វន សូវីឡែន នៅថ្ងៃនេះ បានសរសេររៀបរាប់ដូច្នេះថា៖​ “សប្បាយចិត្តណាស់ ខ្ញុំទាំងពីរអ្នកបានប្រគល់ថវិកាដែលបងប្អូនបានចូលរួមទៅអ៊ុំប្រុសលក់ទឹកគ្រប់ចំនួន ព្រមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។

ថវិការសរុបមាន : 1004$ , លុយខ្មែរ 40000រៀល (ដកទិញគ្រឿងឧបភោគបរិភោគអស់140$ ) ចំនួនលុយនៅសល់ប្រគល់ជូនលោកតាសរុប ដូល្លា374$ ,លុយខ្មែរ 2លានរៀល។ អរគុណការចូលរួមចែករំលែកជាមួយពួកខ្ញុំ ជូនបុណ្យទាំងអស់គ្នាផងបងប្អូន🙏🏻🙏🏻”៕

Share This Post: