ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌាកំពុងប្រឈមនឹងបញ្ហាមួយទៀត គឺខ្វះខាតខ្យល់អុកស៊ីសែនសម្រាប់អ្នកជំងឺកូវីដ ១៩

    BY Pheakdey April 22, 2021
    ឥណ្ឌាកំពុងប្រឈមនឹងបញ្ហាមួយទៀត គឺខ្វះខាតខ្យល់អុកស៊ីសែនសម្រាប់អ្នកជំងឺកូវីដ ១៩

    ឥណ្ឌា៖ យោងតាមសារព័ត៌មាន The Thaiger បានឲ្យដឹងថា ក្រោយចំនួនអ្នកជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងយ៉ាងគំហុកនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពេលនេះអាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌាកំពុងប្រឈមនឹងបញ្ហាថ្មីមួយទៀតគឺខ្វះខាតខ្យល់អុកស៊ីសែនសម្រាប់អ្នកជំងឺកូវីដ ១៩ ។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខវិ​បត្តិដ៏ធ្ងន់ធ្ងរមួយនេះក្រុមសាច់ញាតិអ្នកជំងឺកូវីដ ១៩ មួយចំនួនបានសម្រេចទិញខ្យល់អុកស៊ីសែនពីទីផ្សារងងឹតដើម្បីយកមកផ្គត់ផ្គង់ដល់ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនិងកំពុងត្រូវការខ្យល់អុកស៊ីសែនជាចាំបាច់ផងដែរ។

    គួរបញ្ជាក់ថា នៅក្នុងរយៈពេល ២៤ ចុងក្រោយនេះឥណ្ឌាបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ២៩៥ ០០០ នាក់ និងស្លាប់ជាង ២ ០០០ នាក់ ហើយបើគិតក្នុងរយៈពេលត្រឹមតែមួយខែចុងក្រោយនេះគឺចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីនៅឥណ្ឌាមានចំនួនប្រមាណជា ៣,៥ លាននាក់។ ដោយឡែកបើគិតជាសរុបចាប់តាំងពីពេលមានការរាតត្បាតជំងឺកូវីដ ១៩ មក គឺគិតមកទល់នឹងពេលនេះឥណ្ឌាបានរកឃើញអ្នកជំងឺកូវីដ ១៩ ជិត ១៦ លាននាក់ និងស្លាប់ជាង ១៨៤ ០០០ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: