ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញព្រមានថា ហ្វីលីពីនអាចប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ធ្ងន់ធ្ងរដូចប្រទេសឥណ្ឌា ខណៈអ្នកឆ្លងកូវីដសរុបមានជាង១លាននាក់ហើយ

    BY Pheakdey April 28, 2021
    អ្នកជំនាញព្រមានថា ហ្វីលីពីនអាចប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ធ្ងន់ធ្ងរដូចប្រទេសឥណ្ឌា ខណៈអ្នកឆ្លងកូវីដសរុបមានជាង១លាននាក់ហើយ

    ហ្វីលីពីន៖ អ្នកជំនាញហ្វីលីពីនម្នាក់បានព្រមានថា ហ្វីលីពីនអាចប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ក្នុងកម្រិតធ្ងន់ធ្ងរដូចនៅប្រទេសឥណ្ឌាដែរ ខណៈពេលនេះស្ថានភាពជាទូទៅក្នុងប្រទេសហ្វីលីពិនកំពុងតែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន South China Morning Post បានឲ្យដឹងថា អ្នកជំនាញរូបនេះមានឈ្មោះថា  Rodrigo Ong ជាវេជ្ជបណ្ឌិតឯករាជ្យម្នាក់នៅក្នុងក្រុមស្រាវជ្រាវ  OCTA ហើយសេចក្តីព្រមានរបស់គាត់ត្រូវបាធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីនកំពុងពិចារណាអំពីលទ្ធភាពនៃការលុបចោលវិធានការតឹងរឹងមួយចំនួនចំពោះអ្នកដំណើរអន្តជាតិ ក្នុងគោលបំណងទាក់ទាញអ្នកដំណើរនិងអ្នកជំនួញនៅជុំវិញពិភពលោកឲ្យត្រលប់មកប្រទេសហ្វីលីពីនវិញដើម្បីជួយសង្គ្រោះវិស័យសេដ្ឋកិច្ច។

    អ្នកជំនាញរូបនេះបានបន្តថា ស្ថានភាពនៅក្នុងប្រទេសហ្វីលីពីននៅពេលនេះគឺមានអ្នកឆ្លងជាមធ្យមចំនួន ១០ ០០០ ក្នុងមួយថ្ងៃ ដែលចំនួននេះគឺដូចគ្នាទៅនឹងចំនួនអ្នកឆ្លងនៅពេលដែលឥណ្ឌាបានចាប់ផ្តើមលុបចោលវិធានការតឹងរឹងមួយចំនួនដូចគ្នាដែរ ហើយរហូតមកទល់នឹងពេលនេះឥណ្ឌាកំពុងក្លាយជាប្រទេសដែលមានកម្រិតនៃការរាតត្បាតធ្ងន់ធ្ងរបំផុតផងដែរ។ គួរម្លឹកថា ហ្វីលីពីនធ្លាប់រកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតក្នុងចំនួន ១៥ ៣១០ នាក់ កាលពីថ្ងៃទី ២ មេសាកន្លងទៅ ហើយបើគិតជាសរុបរួមមកទល់នឹងពេលនេះហ្វីលីពីនបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួនជាង ១ លាននាក់ និងស្លាប់ជាង ១ ម៉ឺននាក់ ខណៈគ្រែពេទ្យនៅតាមមន្ទីរពេទ្យទូទាំងប្រទេសប្រមាណជា ៨០% ត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឹកូវី ១៩ រួចអស់ហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ South China Morning Post

    Share This Post: