ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដូនជីថៃ ៣នាក់ត្រូវចាប់ខ្លួនពីបទឆបោកប្រាក់ជាង ៣០ ម៉ឺនដុល្លារពីក្រុមប្រជាពលរដ្ឋស្លូតត្រង់

    BY Pheakdey April 29, 2021
    ដូនជីថៃ ៣នាក់ត្រូវចាប់ខ្លួនពីបទឆបោកប្រាក់ជាង ៣០ ម៉ឺនដុល្លារពីក្រុមប្រជាពលរដ្ឋស្លូតត្រង់

    ថៃ៖ ដូនជីថៃចំនួន ៣ នាក់ត្រូវបានអាជ្ញាធរធ្វើការចាប់ខ្លួនពីបទឆបោកយកប្រាក់ពីប្រជាពលរដ្ឋសរុបជាង ១០ លានបាត (៣១៩ ៨៨២ ដុល្លារអាមេរិក) ដោយកុហកថា យកប្រាក់ទាំងនោះទៅជួយជនក្រីក្រ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ការឃាត់ខ្លួនដូនជីទាំង ៣ រូបនេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលវិបស្សនាមួយកន្លែងនៅក្នុងខេត្ត​ Nakhon Phanom ភាគខាងជើងប្រទេសថៃ និងស្របពេលដែលប្រទេសថៃកំពុងតែប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំងផងដែរ។ ដូនជីទាំង ៣ រូបនេះរួមមានដូនជីឈ្មោះ Mae Chee Ou អាយុ ៤៩ ឆ្នាំ ដូនជី Arunee Chanthanam អាយុ ៤៥ ឆ្នាំ និងដូនជី Pailin Sunthornsuwan អាយុ ៣១ ឆ្នាំ។

    តាមអាជ្ញាធរថៃបានបញ្ជាក់ថា ដូនជីទាំង ៣ នាក់នេះបានបង្កើតកម្មវិធីសប្បុរសធម៌មួយដែលមានឈ្មោះថា​ “Pha Pa” ដើម្បីរៃអង្គាសប្រាក់យកទៅជួយជនក្រីក្រ ហើយតាមរយៈកម្មវិធីនេះមានពលរដ្ឋថៃជាង ៤០០ នាក់បាននាំគ្នាយកប្រាក់ទៅចូលរួមដោយម្នាក់ៗបានចូលរួមចន្លោះពី ២ ០០០-៣ ៥០០ បាត (៦៤-១១២ ដុល្លារអាមរិក )។ ខាងដូនជីបានបញ្ជាក់ប្រាប់ក្រុមពលរដ្ឋថា ក្រោយពីចូលរួមជួយជនក្រីក្រក្នុងពេលបន្ទាន់នេះរួច ខាងកម្មវិធី “Pha Pa”  នឹងប្រគល់ប្រាក់ឬជាមាសសុទ្ធទៅខាងពលរដ្ឋវិញ ព្រោះកម្មវិធីសប្បុរសធម៌នេះមានអ្នកចូលរួមច្រើនណាស់ ហើយចរន្តលុយគឺវិលរហូត ដែលវាដូចជាការជួយគ្នាម្តងម្នាក់អីចឹងដែរ តែតាមការពិតគឺពួកគាត់មានបំណងប្រមូលលុយទាំងនេះដើម្បីខ្លួនឯងតែប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

     

    Share This Post: