ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌូនេស៊ីប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ ១៩ បម្លែងខ្លួនមកពីឥណ្ឌានិងអាហ្វ្រិកខាងត្បូងជាលើកដំបូង

    BY Pheakdey May 4, 2021
    ឥណ្ឌូនេស៊ីប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ ១៩ បម្លែងខ្លួនមកពីឥណ្ឌានិងអាហ្វ្រិកខាងត្បូងជាលើកដំបូង

    ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ បម្លែងខ្លួនមកពីប្រទេសនៅលើទឹកដីខ្លួនជាលើកដំបូងហើយ ដែលការរកឃើញបានក្លាយជាក្តីកង្វល់ថ្មីមួយសម្រាប់អាជ្ញាធរឥណ្ឌូនេស៊ីផងដែរព្រោះនៅពាក់កណ្តាលខែនេះឥណ្ឌូនេស៊ីត្រូវមានពិធីបុណ្យបែបសាសនាម៉ូស្លីមដ៏ធំមួយដែលអាចមានការជួបជុំមនុស្សយ៉ាងច្រើនផងដែរ។ បើតាមលោក Budi Gunadi Sadikin ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌនេស៊ីបានបញ្ជាក់ថា ករណីអ្នកឆ្លងមេរោកកូវីដ ១៩ បម្លែងខ្លួនមកពីប្រទេសឥណ្ឌាគឺត្រូវបានរកឃើញនៅក្នុងទីក្រុងចាកាតាចំនួន ២ ករណី ខណៈនៅកោះបាលីឯណោះវិញក៏បានរកឃើញមេរោគបម្លែងខ្លួនមកអាហ្វ្រិកខាងត្បូងជាលើកដំបូងផងដែរ។

    ទន្ទឹមនឹងការរកឃើញនេះអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីបានជូនដំណឹងឲ្យពលរដ្ឋខ្លួនត្រូវបង្កើនការប្រុងប្រយ័ត្ននិងការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ហើយអាជ្ញាធរក៏បានអំពាវនាវកុំឲ្យពលរដ្ឋធ្វើដំណើរត្រលប់ទៅស្រុកកំណើតវិញផងដែរនៅក្នុងឱកាសបុណ្យ Eid al-Fitr ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១២ និង ១៣ ខែ ឧសភានេះ ព្រោះការធ្វើដំណើររបស់ក្រុមប្រជាពលរដ្ឋគឺអាចប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងណាស។ គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ដ៏ច្រើនមួយក្នុងចំំំំណោមបណ្តាប្រទេសនៅតំបន់អាស៊ានដោយគិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួនជាង ១,៦ លាននាក់ និងស្លាប់ចំនួន ៤៥ ៩៤៩ នាក់ផងដែរ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: