ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ១,៧៦៣នាក់បន្ថែម និងទទួលមរណភាពចំនួន ២៧នាក់

    BY Pheakdey May 4, 2021
    ថ្ងៃនេះថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ១,៧៦៣នាក់បន្ថែម និងទទួលមរណភាពចំនួន ២៧នាក់

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ៤ ខែ ឧសភា នេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ១ ៧៦៣ នាក់ និងស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ២៧នាក់ ដែលតួលេខនេះហាក់ធ្លាក់ចុះបន្តិចបើធៀបទៅនឹងតួលេខអ្នកឆ្លងនិងស្លាប់ប្រចាំថ្ងៃកាលពីប៉ុន្មានថ្ងៃមុននេះ។ យ៉ាងណាក្តី បើគេធ្វើការសរុបអំពីចំនួនអ្នកឆ្លងក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះគឺប្រទេសថៃមានអ្នកឆ្លងសរុបចន្លោះពី ១ ៥០០ ទៅ ២ ០០០ នាក់ ដែលវាជាចំនួនអ្នកឆ្លងដ៏ច្រើនបំផុតមួយក្នុងរយៈដ៏ខ្លី។

    ដោយឡែកបើនិយាយអំពីចំនួនអ្នកស្លាប់វិញ បើទោះជាមានការធ្លាក់ចុះបន្តិចក៏ពិតមែន ពោលគឺធ្លាក់ពី ៣១ នាក់កាលពីថ្ងៃម្សិលមិញមកសល់ត្រឹម ២៧ នាក់នៅក្នុងថ្ងៃនេះ តែចំនួនអ្នកស្លាប់នេះក៏នៅតែត្រូវបានគេចាត់ទុកថា ជាចំនួនមួយដ៏ខ្ពស់មួយផងដែរសម្រាប់ស្ថានភាពនៅក្នុងប្រទេសថៃ។ គិតជាសរុបរួមមកទល់នឹងពេលនេះថៃបានរកឃើញឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៧២ ៧៨៨ចំនួន និងស្លាប់ចំនួន ៣០៣នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  The Thaiger

    Share This Post: