អន្តរជាតិ
ថ្ងៃនេះថៃរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២,១១២នាក់ និងមរណភាពចំនួន ១៥នាក់
BY Pheakdey
May 5, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី ៥ ខែ ឧសភានេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២,១១២ នាក់ ខណៈអាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញមានអ្នកស្លាប់ចំនួន ១៥ នាក់បន្ថែមទៀតផងដែរ ដែលអ្នកស្លាប់ទាំងនេះសុទ្ធតែមានជំងឺទាក់ទងទៅនឹងជំងឺកូវីដ ១៩ ។

គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងថ្មីនៅប្រទេសថៃក្នុងថ្ងៃនេះហាក់កើនឡើងវិញបន្តិច បើធៀបទៅនឹងថ្ងៃម្សិលមិញ ដោយកាលពីថ្ងៃម្សិលមិញនេះថៃបានឃើញអ្នកឆ្លងថ្មីត្រឹមតែជាង ១ ពាន់នាក់ប៉ុណ្ណោះ។ គិតជាសរុបរួមមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួនជាង ៧ ម៉ឺននាក់ និងស្លាប់ជាង ៣០០ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger