អន្តរជាតិ
ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ថ្មី ចំនួន ១,៩១១ នាក់ និងមរណភាពចំនួន ១៨ នាក់
BY Pheakdey
May 6, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ៦ ខែ ឧសភានេះអាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១ ៩១១ ករណីបន្ថែមទៀត ហើយទន្ទឹមគ្នានេះថៃក៏បានរកឃើញមានអ្នកស្លាប់ចំនួន ១៨ នាក់ផងដែរ ដែលអ្នកស្លាប់ទាំងអស់នេះសុទ្ធតែមានជំងឺជាប់ពាក់ព័ន្ធទៅនឹងជំងឺកូវីដ ១៩ ។

បើទោះជាមានអ្នកឆ្លងក្នុងខ្ទង់ជាង ១ ពាន់នាក់និងថ្ងៃខ្លះមានរហូតដល់ជាង ២ ពាន់នាក់ក៏ដោយ តែអាជ្ញាធរថៃបានបញ្ជាក់ថា ចំនួនអ្នកឆ្លងនេះគឺស្ថិតនៅក្នុងកម្រិតមួយដែលអាជ្ញាធរអាចគ្រប់បាននៅឡើយទេ។ គួរបញ្ជាក់ថា គិតទល់ពេលនេះថៃមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ៧៥ ០០០ នាក់ និងស្លាប់ជាង ៣០០ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger