ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២,០៤៤នាក់ និងមរណភាព ២៧នាក់

    BY Pheakdey May 7, 2021
    ថ្ងៃនេះ ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២,០៤៤នាក់ និងមរណភាព ២៧នាក់

    ថៃ៖ សារព័ត៌មាន The Thaiger បានរាយការណ៍ថា នៅក្នុងថ្ងៃសុក្រ ទី ៧ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,០៤៤នាក់ ខណៈករណីស្លាប់វិញក៏ត្រូវបានរកឃើញចំនួន ២៧នាក់បន្ថែមទៀតផងដែរ។ តាមរយៈតួលេខនេះបានបង្ហាញថា ទាំងចំនួនអ្នកឆ្លងថ្មីនិងស្លាប់បានកើតឡើងបន្តិច បើធៀបទៅនឹងថ្ងៃម្សិលមិញ ដោយកាលពីម្សិលមិញថៃបានរកឃើញអ្នងថ្មីចំនួន ១,៩១១ នាក់ និងស្លាប់ចំនួន ១៨ នាក់ប៉ុណ្ណោះ។

    បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះភាគច្រើនគឺត្រូវបានរកឃើញនៅសង្កាត់ចំនួន ៣ ក្នុងទីក្រុងបាងកកគឺសង្កាត់  Klong Toey ‘slums’, Bon Kai និង Ban Khing ដែលស្ថិតនៅបែកខាងលិចនៃទន្លេចៅប្រាយ៉ា។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៧៨ ៨៥៥ នាក់ និងស្លាប់ចំនួន ៣៦៣ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: