ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីបំផុត! អង្គការសុខភាពពិភពលោកសម្រេចទទួលស្គាល់វ៉ាក់សាំង Sinopharm របស់ប្រទេសចិនជាផ្លូវការហើយ

    BY Pheakdey May 8, 2021
    ទីបំផុត! អង្គការសុខភាពពិភពលោកសម្រេចទទួលស្គាល់វ៉ាក់សាំង Sinopharm  របស់ប្រទេសចិនជាផ្លូវការហើយ

    យោងតាមគេហទំព័រផ្លូវការរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានចុះផ្សាយកាលពីយប់ថ្ងៃទី ៧ ឧសភា ម្សិលមិញនេះបានបញ្ជាក់ថា អង្គការសុខភាពពិភពលោកបានសម្រេចទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sinopharm ដែលជាផលិតផលរបស់ប្រទេសចិនជាផ្លូវការហើយ។ ទន្ទឹមជាមួយគ្នានេះអង្គការសុខភាពពិភពក៏បានសម្រេចចុះឈ្មោះវ៉ាក់សាំង Sinopharm  ជាវ៉ាក់សាំងសម្រាប់ប្រើប្រាស់ក្នុងវិធី Covax របស់ខ្លួនផងដែរ ដែលតាមរយៈកម្មវិធីនេះអង្គការសុខភាពពិភពលោកនឹងធ្វើការចែកចាយវ៉ាក់សាំងរបស់ចិននេះទៅកាន់បណ្តាប្រទេសផ្សេងនៅទូទាំងពិភពលោកផងដែរ។

    គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលអង្គការអ​ន្តរជាតិមួយនេះបានសម្រេចទទួលស្គាល់និងជ្រើសរើសវ៉ាក់សាំងរបស់ចិនសម្រាប់ការប្រើប្រាស់ជាលក្ខណៈផ្លូវការនិងសកលដូចនេះ។ គេនៅចាំបានថា នាពេលកន្លងអង្គការសុខភាពពិភពលោកបានសម្រេចទទួលស្គាល់និងអនុម័តឲ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៤ ប្រភេទរួចហើយមានដូចជាវ៉ាក់សាំង Pfizer-BioNTech, AstraZeneca, Johnson & Johnson និង Moderna។ គួរបញ្ជាក់ផងដែរថា នាពេលកន្លងមកប្រទេសកម្ពុជាក៏ធ្លាប់ទទួលបានវ៉ាក់សាំង Sinopharm របស់ចិនចំនួន ១,៣ លានដូសយកមកប្រើប្រាស់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ WHO

    Share This Post: