អន្តរជាតិ
ថ្ងៃនេះ ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២,៤១៩ នាក់ថែមទៀត និងមរណភាពចំនួន ១៩ នាក់
BY Pheakdey
May 8, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Reuters បានឲ្យដឹងថា នៅក្នុងថ្ងៃសោរ៍ ទី ៨ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៤១៩ ករណី និងបានរកឃើញអ្នកស្លាប់ដោយមានជំងឺពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ចំនួន ១៩ នាក់ផងដែរ។ តួលេខអ្នកឆ្លងថ្មី ហាក់មានការកើនឡើងបន្តិច បើធៀបទៅនឹងថ្ងៃម្សិលមិញដែលអាជ្ញាធរថៃបានរកឃើញអ្នកឆ្លងថ្មីត្រឹមតែ ២,០៤៤ នាក់ប៉ុណ្ណោះ។

ដោយឡែកសម្រាប់តួលេខអ្នកស្លាប់វិញហាក់កើនឡើងបន្តិច ដោយកាលពីថ្ងៃម្សិលមិញនេះថៃបានរកឃើញអ្នកស្លាប់រហូតដល់ ២៧ នាក់ឯណោះ។ សូមបញ្ជាក់ថា គិតជាសរុបរួមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលថៃបានរកឃើញ្អ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៨១,២៧៤ នាក់ និងស្លាប់ចំនួន ៣៨២ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Reuters