អន្តរជាតិ

ថៃ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១,៦៣០នាក់និងមរណភាពចំនួន ២២នាក់ បន្ថែមទៀតនៅថ្ងៃនេះ

BY
Pheakdey
May 10, 2021

ថៃ៖​ នៅព្រឹកថ្ងៃច័ន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១ នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានជូនដំណឹងពីការរកឃើញអ្នកជំងឺកូវីដ ១៩ថ្មី ចំនួន ១៦៣០ នាក់បន្ថែមទៀត ដោយក្នុងចំណោមអ្នកឆ្លងសរុបនេះគឺមានករណីនាំចូលពីក្រៅប្រទេសចំនួន ៥ ករណីផងដែរ។ ករណីនាំចូលទាំង ៥ នោះគឺត្រូវបានអាជ្ញាធរថៃរកឃើញចំពោះពលរដ្ឋកម្ពុជា ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ដែលព្យាយាមឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់។

បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានបញ្ជាក់ថា នៅក្នុងថ្ងៃទី ១០ ឧសភា នេះប្រទេសថៃក៏បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ២២ នាក់ផងដែរ។ គួរបញ្ជាក់ថា គិតមកមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៨៥ ០០៥ នាក់ និងស្លាប់សរុបចំនួន​ ៤២១ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Thaiger

Share This Post: