អន្តរជាតិ

ទៀតហើយ! ពលរដ្ឋឥណ្ឌារាប់ពាន់នាក់នាំគ្នាទៅចូលរួមពិធីបុណ្យមួយនេះ ដោយមិនរក្សាគម្លាតសង្គមសោះ ខណៈជំងឺកូវីដ ១៩ កំពុងរាតត្បាតខ្លាំងពេញប្រទេសក៏ដោយ (មានវីដេអូ)

BY
Pheakdey
May 11, 2021

ឥណ្ឌា៖ បើទោះជាជំងឺកូវីដ ១៩ កំពុងតែរាតត្បាតខ្លាំងនៅទូទាំប្រទេសឥណ្ឌាយ៉ាងណាក្តី តែគេតែងសង្កេតថាឃើញពលរដ្ឋឥណ្ឌាមួយចំនួននៅតែធ្វើការជួបជុំឬប្រមូលផ្តុំគ្នាយ៉ាងច្រើនកកកុញដើម្បីរៀបចំពិធីសាសនាផ្សេងៗ ដោយមិនបានរក្សាគំលាតសង្គមនិងអនុវត្តវិធានការអនាម័យទាល់តែសោះ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋឥណ្ឌារាប់ពាន់បាននាំគ្នាទៅចូលរួមពិធីបុណ្យសពមេដឹកនាំសាសនាម្នាក់យ៉ាងអ៊ូរអរដោយគ្មានរក្សាគំលាតសង្គមនិងពាក់់ម៉ាស់នោះទេ ហើយពួកគេក៏មិនខ្វល់នឹងរឿងឆ្លងជំងឺកូវីដ ១៩ ដែរ។

បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Times of India បានបញ្ជាក់ថា ពិធីបុណ្យសពមួយនេះត្រូវបានគេរៀបចំឡើងនៅក្នុងទីក្រុង Budaun រដ្ឋ Uttar Pradesh​ ភាគខាងលិចនៃប្រទេសឥណ្ឌា ដែលជាទីកន្លែងកំពុងមានការរាត្បាតជំងឺកូវីដ ១៩ ផងដែរ។ គួរបញ្ជាក់ថា តួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងក្នុងខ្ទង់ជាង ៣០ ម៉ឺន នាក់ក្នុងមួយថ្ងៃ និងថ្ងៃខ្លះមានរហូតដល់ជាង ៤០ ម៉ឺននាក់ក្នុងមួយថ្ងៃក្នុងរយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈតួលេខអ្នកស្លាប់វិញមានរហូដល់ខ្ទង់ជាង ៣ ឬ ៤ពាន់នាក់ក្នុងមួយថ្ងៃផងដែរ។ គិតមកទល់នឹងពេលនេះឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ២២ លាននាក់ និងស្លាប់ជាង ២៥ ម៉ឺននាក់។

អត្ថបទ៖ ភក្តី

ប្រភព៖ Times of India

Share This Post: