អន្តរជាតិ

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១,៩១៩នាក់ និងមរណភាពចំនួន ៣១នាក់

BY
Pheakdey
May 11, 2021

ថៃ៖​ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ ទី ១១ ខែ ឧសភានេះអាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១ ៩១៩ នាក់ និងបានរកឃើអ្នកស្លាប់ដោយសារមានជំងឺទាក់ទាងនឹងជំងឺកូវីដ ១៩ ចំនួន ៣១ នាក់បន្ថែមទៀតផងដែរផងដែរ។

គិតជាសរុបរួមមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន  ៨៦ ៩២៤ នាក់ និងស្លាប់សរុបចំនួន ៤៥២ នាក់ ខណៈនៅក្នុងអំឡុងពេលនេះថៃមានអ្នកជំងឺកូវីដ ១៩ សរុបជិត ៣ ម៉ឺននាក់កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: