ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ១,៩៨៣នាក់និងមរណភាពចំនួន ៣៤នាក់ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន

    BY Pheakdey May 12, 2021
    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ១,៩៨៣នាក់និងមរណភាពចំនួន ៣៤នាក់ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន

    ថៃ៖ យោងតាម Page Facebook ផ្លូវការរបស់សារព័ត៌មាន The National Thailand បានរាយការណ៍ថា នៅក្នុងថ្ងៃពុធ ទី ១២ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១ ៩៨៣ នាក់បន្ថែមទៀត ដែលតួលេខនេះហាក់បានកើនឡើងបន្តិចបើធៀបទៅនឹងថ្ងៃម្សិលមិញដែលថៃមានអ្នកឆ្លងថ្មីត្រឹមតែ ១ ៩១​៩ នាក់ប៉ុណ្ណោះ។

    យ៉ាងណាក្តី ចំពោះចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅក្នុងថ្ងៃពុធនេះវិញគឺបានកើនឡើងរហូតដល់ ៣៤ នាក់ ដែលជាតួលេខអ្នកស្លាប់ដ៏ច្រើនមិនធ្លាប់មានផងដែរ។ សម្រាប់នៅក្នុងថ្ងៃទី ១២ ឧសភានេះ អាជ្ញាធរសុខាភិបាលថៃក៏បានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ២ ០០៦ ឲ្យបានជាសះស្បើយនិងអនុញ្ញាតឲ្យពួកគាត់ត្រលប់ទៅផ្ទះវិញផងដែរ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ The National Thailand

    Share This Post: