អន្តរជាតិ
ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៣,០៩៥នាក់ និងមរណភាពចំនួន ១៧នាក់
BY Pheakdey
May 15, 2021
យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន the thaiger បានឲ្យដឹងថា នៅក្នុងថ្ងៃសោរ៍ ទី ១៥ ឧសភានេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៣,០៩៥ នាក់ និងបានរកឃើញអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ ចំនួន ១៧ នាក់ផងដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ៨៧៧ នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារក្រុងបាងកក និងមណ្ឌលកែប្រែខ្លួនសម្រាប់ស្ត្រី។
គិតមកទល់នឹងពេលនេះគឺមានរយៈពេល ៣ ថ្ងៃជាប់ៗគ្នាហើយ ដែលអាជ្ញាធរសុខាភិបាលថៃបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងចំណោមអ្នកទោសដែលកំពុងជាប់ឃុំឃាំង ខណៈគេជឿថាការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងចំណោមអ្នកទោសនឹងកើតមានជាបន្តបន្ទាប់ទៀតផងដែរ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩៩ ១៤៥ នាក់ និងស្លាប់ចំនួន ៥៦៥ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ the thaiger