អន្តរជាតិ
ថ្ងៃនេះ ថៃរកមានអ្នកបាត់បង់ជីវិតដោយសារកូវីដយ៉ាងច្រើនមិនធ្លាប់មាន រហូតដល់៣៥នាក់ និងមានអ្នកឆ្លងថ្មីចំនួន ២,៤៧៣នាក់
BY Pheakdey
May 18, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ ទី ១៨ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២,៤៧៣នាក់ ដែលតួលេខនេះមានការធ្លាក់ចុះខ្លាំងណាស់បើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃម្សិលមិញដែលមានរហូតដល់ទៅជិត ១ ម៉ឺននាក់ឯណោះ។

ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មី អាជ្ញាធរសុខាភិបាលថៃក៏បានឃើញមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ៣៥ នាក់ផងដែរនៅក្នុងថ្ងៃអង្គារ ទី ១៨ ឧសភានេះ។ គួរបញ្ជាក់ថា គិតមកត្រឹមពេលនេះថៃមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១៣,៥៥៥ នាក់ និងស្លាប់ចំនួន ៦៤៩នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger