អន្តរជាតិ
ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២,៦៣៦នាក់ និងមរណភាពចំនួន ២៥នាក់ទៀត
BY Pheakdey
May 20, 2021
ថៃ៖ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ២០ ខែ ឧសភា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៦៣៦ នាក់ ដែលចំនួននេះមានការថយចុះជិត ១ ពាន់នាក់បើធៀបទៅនឹងតួលេខអ្នកឆ្លងការពីថ្ងៃម្សិលមិញ។ ជាមួយគ្នានេះដែរអាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញករណីអ្នកស្លាប់ដោយសារមានជំងឺជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ចំនួន ២៥នាក់ផងដែរ។
បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះមាន អ្នកឆ្លងចំនួន ៦៧១ នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១៩,៥៨៥ នាក់ និងស្លាប់សរុបចំនួន ៧០៣ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger