ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាលពីថ្ងៃម្សិលមិញម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ចំនួន ៦,០៧៥នាក់ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន

    BY Pheakdey May 20, 2021
    កាលពីថ្ងៃម្សិលមិញម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ចំនួន ៦,០៧៥នាក់ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានកាលពីថ្ងៃទី ១៩ ខែ ឧសភាម្សិលមិញនេះ ពោលគឺចំនួនអ្នកឆ្លងប្រចាំថ្ងៃមានរហូតដល់ ៦,០៧៥ នាក់។ គេនៅចាំបានម៉ាឡេស៊ី ធ្លាប់រកឃើញអ្នកឆ្លងកូវីដ ១៩ ប្រចាំថ្ងៃច្រើនបំផុតត្រឹមតែ ៥,៧២៨ នាក់ប៉ុណ្ណោះ កាលពីថ្ងៃទី ៣០ ខែ មករា កន្លងទៅនេះ។

    ក្នុងថ្ងៃជាមួយគ្នានេះ ម៉ាឡេស៊ីក៏បានរកឃើញមានករណីអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ៤៦ នាក់ផងដែរ។ គួរបញ្ជាក់ថា ម៉ាឡេស៊ីកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ដែលជារលកទី ៣ ក្នុងកម្រិតដ៏ធ្ងន់ធ្ងរមួយនាពេលបច្ចុប្បន្ននេះ ខណៈអាជ្ញាធរម៉ាឡេស៊ីបានសម្រេចបិទខ្ទប់តំបន់សំខាន់ៗជាច្រើននៅទូទាំងប្រទេស។  គិតត្រឹមពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៤៨៥,៤៩៦ នាក់និងស្លាប់ចំនួន ២,០៤០ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: