ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ដែលមានប្រពន្ធ១៦នាក់ និងកូន ១៥១នាក់រួចទៅហើយនោះបានប្រកាសនឹងយកប្រពន្ធបន្ថែមទៀត ហើយតាមគម្រោងគាត់ចង់បានប្រពន្ធ ១០០នាក់និងកូន ១,០០០ នាក់

    BY Pheakdey May 20, 2021
    បុរសម្នាក់ដែលមានប្រពន្ធ១៦នាក់ និងកូន ១៥១នាក់រួចទៅហើយនោះបានប្រកាសនឹងយកប្រពន្ធបន្ថែមទៀត ហើយតាមគម្រោងគាត់ចង់បានប្រពន្ធ ១០០នាក់និងកូន ១,០០០ នាក់

    ហ្សីមបាវេ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា បុរសជនជាតិហ្សីមបាវេម្នាក់ដែលមានប្រពន្ធចំនួន ១៦ នាក់និងកូនចំនួន ១៥១នាក់រួចទៅហើយនោះ បានប្រកាសនឹងរៀបការជាមួយប្រពន្ធមួយបន្ថែមទៀត និងបង្កើតកូនជាច្រើននាក់បន្ថែមទៀតផងដែរ ព្រោះតែគាត់ចង់ចូលរួមបង្កើនចំនួនប្រជាពលរដ្ឋនៅក្នុងប្រទេសហ្សីមបាវេឲ្យបានកាន់តែច្រើន។ បុរសសម្បូរប្រពន្ធរូបនេះមានឈ្មោះថា Misheck Nyandoro អាយុ ៦៦ ឆ្នាំ និងជាទាហ៊ានចូលនិវត្តន៍ម្នាក់ ហើយតាមគម្រោងគឺគាត់នឹងរៀបការជាមួយនឹងប្រពន្ធទី ១៧ របស់គាត់នៅក្នុងរដូវរងារដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ សម្រាប់នៅក្នុងប្រទេសហ្សីមបាវេ។ លោក Misheck Nyandoro បានឲ្យដឹងថា រាល់ថ្ងៃគាត់អាចរស់នៅក្នុងគ្រួសារដ៏ធំនេះបានដោយមានក្តីសុខបំផុតដោយប្រពន្ធនិងកូនៗរបស់គាត់មិនដែលឈ្លោះប្រកែកគ្នានិងបង្កជាបញ្ហាអ្វីធំដុំនោះទេ។

    ចំពោះការផ្គត់ផ្គងគ្រួសារវិញគឺប្រពន្ធនិងកូនៗរបស់គាត់បានចូលរួមជួយរកប្រាក់ទាំងអស់គ្នា ដោយកូនតូចៗត្រូវទៅរៀនក៏ទៅរៀនទៅ តែកូនដែលធំអាចធ្វើការងារបានគឺត្រូវធ្វើការងាររកប្រាក់ជួយគ្រួសារទាំងអស់គ្នា។ លោក Misheck Nyandoro បានបន្តថា រាល់ថ្ងៃគាត់អាចទទួលបានអាហារចំនួន ១៦ ពេលពីប្រពន្ធទាំង ១៦ របស់នាក់គាត់ ដូចនេះរាល់ថ្ងៃគាត់ត្រូវជ្រើសរើសម្ហូបណាដែលឆ្ងាញ់ឬម្ហូបណាដែលគាត់ចូលចិត្តសម្រាប់ទទួលទាន ហើយម្ហូបដែលគាត់មិនត្រូវការគឺគាត់បានឲ្យប្រពន្ធឬកូនៗដែលជាអ្នកចម្អិនម្ហូបទាំងនោះយកត្រលប់ទៅវិញ។

    ចំពោះទំនាក់ទំនងផ្លូវភេទវិញបុរសសម្បូរស្នេហ៍រូបនេះបានបញ្ជាក់ថា គាត់បានរៀបចំកាលវិភាគត្រឹមត្រូវចំពោះប្រពន្ធនិមួយៗរបស់គាត់ ដោយមិនទុកឲ្យប្រពន្ធណាម្នាក់ខកចិត្តឡើយ ហើយក្នុងមួយថ្ងៃគាត់ត្រូវគេងជាមួយនឹងប្រពន្ធចំនួន ៤ នាក់។ បុរសដែលមានកូនរហូតដល់ ១៥១ នាក់រូបនេះបានប្រាប់ដោយមិនលាក់លៀមថា គាត់មានបំណងចង់បានប្រពន្ធរហូតដល់ ១០០ នាក់ និងបង្កើតកូនឲ្យបាន ១,០០០ នាក់មុនពេលគាត់ស្លាប់ ហើយប្រពន្ធដែលគាត់ចង់បានជាបន្តបន្ទាប់ទៀតនោះគឺជាត្រូវតែជាស្រ្តីវ័យក្មេងដែលមានតម្រូវការផ្លូវភេទខ្ពស់ ព្រោះពេលនេះប្រពន្ធមួយចំនួនរបស់គាត់បានឈានដល់វ័យចំណាស់និងលែងសូវមានចំណងផ្លូវភេទទៅហើយ៕

    អត្ថបទ៖​ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: