ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៣,០៥២នាក់ និងមរណភាពចំនួន ២៤នាក់

    BY Pheakdey May 22, 2021
    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៣,០៥២នាក់ និងមរណភាពចំនួន ២៤នាក់

    ថៃ៖ នៅក្នុងថ្ងៃសៅរ៍ ទី ២២ ខែ ឧសភា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ចំនួន ៣,០៥២ នាក់បន្ថែមទៀត ដែលចំនួននេះមានការធ្លាក់ចុះបន្តិចបើធៀបទៅនឹងតួលេខអ្នកឆ្លងការពីថ្ងៃម្សិលមិញ។ ជាមួយគ្នានេះដែរអាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញករណីអ្នកស្លាប់ដោយសារមានជំងឺជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ចំនួន ២៤នាក់ផងដែរ។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះមាន អ្នកឆ្លងចំនួន ៦០៥​នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១២៦,១១៨នាក់ និងស្លាប់សរុបចំនួន ៧៥៩ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ the thaiger

    Share This Post: