ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ចំនួន ២,៧១៣នាក់ និងមរណភាពចំនួន ៣០នាក់ថែមទៀត

    BY Pheakdey May 24, 2021
    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ចំនួន ២,៧១៣នាក់ និងមរណភាពចំនួន ៣០នាក់ថែមទៀត

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី ២៤ ខែ ឧសភា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៧១៣ នាក់ ខណៈចំនួនអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣០ នាក់ផងដែរ។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថ្ងៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះមានអ្នកឆ្លងចំនួន ២០៦ នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង ​និងអ្នកឆ្លងចំនួន ២,៥០៧នាក់ផ្សេងទៀតគឺជាពលរដ្ឋថៃធម្មតា។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៣២,២១៣នាក់ និងស្លាប់សរុបចំនួន ៨០៦នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍ 

    Share This Post: