ការសិក្សាមួយបង្ហាញថា វ៉ាក់សាំង Sputnik V របស់រុស្សីមានប្រសិទ្ធភាពខ្ពស់បំផុតចំពោះមេរោគកូវីដ ១៩បម្លែងខ្លួនមកពីប្រេស៊ីល
ការសិក្សាមួយបានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ Sputnik V ដែលជាផលិតផលរបស់ប្រទេសរុស្សីគឺមានប្រសិទ្ធភាពបំផុតចំពោះមេរោគកូវីដ ១៩បម្លែងខ្លួនមកពីប្រទេសប្រេស៊ីល ដែលជាទម្រង់នៃមេរោគដ៏ខ្លាំងមួយបើធៀបទៅនឹងមេរោគកូវីដ ១៩ បម្លែងខ្លួនមកពីប្រទេសផ្សេងៗឬមេរោគធម្មតា។ គួររម្លឹកថា មេរោគកូវីដ ១៩ បម្លែងខ្លួនមកពីប្រេស៊ីលមានឈ្មោះថា P.1 កំពុងរាតត្បាតយ៉ាងខ្លាំងនៅតំបន់អាមេរិកឡាទីន ហើយមេរោគប្រភេទនេះត្រូវបានគេរកឃើញថាគឺមានលក្ខណៈធន់ទៅនឹងប្រព័ន្ធភាពស៊ាំខ្លាំងណាស់ ដែលមានន័យថាមនុស្សមានប្រព័ន្ធការពាររាងកាយល្មមៗក៏នៅតែអាចឆ្លងមេរោគនេះបានដែរ។

យ៉ាងណាក្តី កាលពីពេលថ្មីៗនេះវិទ្យាស្ថានជាតិវិសាណូសាស្ត្រនៃសកលវិទ្យាល័យ Córdoba ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាហ្សង់ទីនបានរកឃើញថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបម្លែងខ្លួនកពីប្រេស៊ីលខ្ពស់បំផុត ពោគឺរហូតដល់ ៨៥,៥%ឯណោះ។ ការសិក្សាដដែលក៏បានរកឃើញទៀតថា ប្រសិទ្ធរបស់វ៉ាក់សាំង Sputnik V ចំពោះមេរោគកូវីដ ១៩ ប្រភេទ P.1 គឺបានកើតមានចាប់តាំងតែពីពេលចាក់វ៉ាក់សាំងដូសទីមួយម្លេះ តែយ៉ាណាក្តីអ្នកចាក់វ៉ាក់សាំងនេះត្រូវតែចាក់ចំនួន ២ ដូសដដែលដើម្បីការពារមេរោគកូវីដ ១៩ ផ្សេងៗទៀតឲ្យមានប្រសិទ្ធភាពខ្ពស់ដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia