អន្តរជាតិ
ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ចំនួន ៣,២២៦នាក់និងមរណភាព ២៦នាក់
BY Pheakdey
May 25, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ ទី ២៥ ខែ ឧសភា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,២២៦ នាក់ ខណៈចំនួនអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ២៦ នាក់ផងដែរ។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថ្ងៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះមានអ្នកឆ្លងចំនួន ៨៨២នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង និងអ្នកឆ្លងចំនួន ២,៣៤៤នាក់ផ្សេងទៀតគឺជាពលរដ្ឋថៃធម្មតា។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៣៥,៤៣៩នាក់ និងស្លាប់សរុបចំនួន ៨៣២នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍