ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្សិលមិញនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៧,២៨៩នាក់ ដែលជាចំនួនអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មាន

    BY Pheakdey May 26, 2021
    ម្សិលមិញនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៧,២៨៩នាក់ ដែលជាចំនួនអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មាន

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia  បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី ២៥ ខែ ឧសភា ម្សិលមិញនេះប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិ​នធ្លាប់មាន ពោលគឺមានអ្នកឆ្លងប្រចាំថ្ងៃរហូតដល់ ៧,២៨៩នាក់។ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនដ៏ច្រើនដូចនេះ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញអ្នកមានករណីអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ ចំនួន ៦០ នាក់ផងដែរ។

    គួរម្លឹកជូនថា មុនពេលរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាននេះ ម៉ាឡេស៊ីក៏ធ្លាប់មានកំណត់ត្រាអាក្រក់មួយផងដែរ គឺមានអ្នកឆ្លងក្នុងចំនួនលើសពី ៦,០០០ នាក់ក្នុងរយៈពេល ៦ ថ្ងៃជាប់ៗគ្នា។ គិតជារួមត្រឹមពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ៥២៥,៨៨៩ នាក់ និងស្លាប់សរុបចំនួន ២,៣៦៩នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: