ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣,៣២៣នាក់ និងមរណភាព៤៧នាក់ ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន

    BY Pheakdey May 27, 2021
    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣,៣២៣នាក់ និងមរណភាព៤៧នាក់ ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ២៧ ខែ ឧសភា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៣២៣នាក់ ខណៈចំនួនអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួនរហូតដល់ ៤៧ នាក់ ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មាន។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថ្ងៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះមានអ្នកឆ្លងចំនួន ១,២១៩នាក់គឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង ​និងអ្នកឆ្លងចំនួន ២,១០៤ នាក់ផ្សេងទៀតគឺជាពលរដ្ឋថៃធម្មតា។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៤១,២១៧នាក់ និងស្លាប់សរុបចំនួន ៩២០នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: