ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃលើសពី ៧,០០០នាក់ ២ថ្ងៃជាប់ៗគ្នាហើយ ដែលជាកំណត់ត្រាដ៏អាក្រក់មួយមិនធ្លាប់មាន

    BY Pheakdey May 27, 2021
    ម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃលើសពី ៧,០០០នាក់ ២ថ្ងៃជាប់ៗគ្នាហើយ ដែលជាកំណត់ត្រាដ៏អាក្រក់មួយមិនធ្លាប់មាន

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Malay Mail បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី ២៦ ខែ ឧសភា ម្សិលមិញនេះប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិ​នធ្លាប់មាន ពោលគឺមានអ្នកឆ្លងប្រចាំថ្ងៃរហូតដល់ ៧,៤៧៨នាក់។ ប្រភពបានបន្តថា កន្លែងដែលមានផ្ទុះការរាតត្បាតខ្លាំងជាងគេគឺរដ្ឋ​ Selangor ដែលរដ្ឋមួយនេះមានករណីឆ្លងចំនួន ២,៤៥៥ នាក់ បន្ទាប់មកគឺទីក្រុងកូឡាឡាំពួមានករណីឆ្លងចំនួន ៧៦០ នាក់ និងបន្ទាប់មកទៀតគឺក្រុង Sarawak មានអ្នកឆ្លងចំនួន ៦៤០ នាក់។

    ក្រៅពីនេះករណីឆ្លងគឺត្រូវបានរកឃើញនៅតាមសហគមន៍ជាច្រើនទូទាំងប្រទេស ម៉ាឡេស៊ីក្នុងខ្ទង់ជាច្រើនរយនាក់ផងដែរ។ គួរបញ្ជាក់ជូនថា តាមរយៈតួលេខអ្នកឆ្លងដ៏ច្រើននេះបានបង្ហាញថា ម៉ាឡេស៊ីបានបង្កើតកំណត់ត្រាអាក្រក់មួយបន្ថែមទៀតផងដែរ គឺមានអ្នកឆ្លងក្នុងចំនួនលើសពី ៧,០០០ នាក់ក្នុងរយៈពេល ២ ថ្ងៃជាប់ៗគ្នា។ គិតជារួមត្រឹមពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ៥៣៣,៣៦៧ នាក់ និងស្លាប់សរុបចំនួន ២,៤៣២នាក់៕​

    អត្ថបទ៖ ភក្តី

    ប្រភព៖  Malay Mail

    Share This Post: