ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ្វីលីពីនសម្រេចឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដប្រភេទនេះ សម្រាប់ចាក់លើកុមារអាយុពី ១២-១៥ ឆ្នាំ

    BY Pheakdey May 27, 2021
    ហ្វីលីពីនសម្រេចឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដប្រភេទនេះ សម្រាប់ចាក់លើកុមារអាយុពី ១២-១៥ ឆ្នាំ

    ហ្វីលីពីន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសហ្វីលីពីនបានសម្រេចឲ្យមានការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ Pfizer ចំពោះកូនក្មេងដែលមានអាយុចន្លោះពី ១២-១៥ ឆ្នាំជាផ្លូវការហើយ កាលពីថ្ងៃពុធម្សិលមិញនេះ។ សេចក្តីសម្រេចមួយនេះត្រូវបានប្រកាសដោយផ្ទាល់ពីសំណាក់លោកប្រធានាធិបតី Rodrigo Duterte តាមរយៈបណ្តាញទូរទស្សន៍ក្នុងស្រុក បន្ទាប់ពីរដ្ឋបាលផ្នែកចំណីអាហារនិងឱសថហ្វីលីពីនបានរកឃើញថា វ៉ាក់សាំង Pfizer គឺមានសុវត្ថិភាព ១០០% ចំពោះពលរដ្ឋដែលមានអាយុពី ១២-១៥ ឆ្នាំ។

    ប្រភពខាងលើបានបន្តថា នៅក្នុងសប្តាហ៍នេះរដ្ឋាភិបាលហ្វីលីពីននឹងធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងលើការចាក់វ៉ាក់សាំងកូវីដ ១៩ មួយចំនួន ដែលអាចបើកផ្លូវឲ្យបុគ្គលិកសុខាភិបាលអាចចាក់វ៉ាក់សាំងកូវីដ ១៩ ជូនក្រុមពលរដ្ឋមានអាយុពី ១២-១៥ ឆ្នាំបានដោយស្របច្បាប់។ យ៉ាងណាក្តី គេនៅមិនទាន់ដឹងច្បាស់ថាយុទ្ធនាការណ៍ចាក់វ៉ាក់សាំងជូនក្រុមពលរដ្ឋវ័យក្មេងទាំងនេះនឹងចាប់ផ្តើមនៅពេលណានោះទេ តែតាមគម្រោងគឺអាចនៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: