ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្សិលមិញនេះម៉ាឡេស៊ីរកឃើញអ្នកបាត់បង់ជីវិតដោយកូវីដ ១៩ ចំនួន ៥៩នាក់ និងឆ្លង ៧,៨៥៧នាក់ ដែលជាចំនួនអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មាន

    BY Pheakdey May 28, 2021
    ម្សិលមិញនេះម៉ាឡេស៊ីរកឃើញអ្នកបាត់បង់ជីវិតដោយកូវីដ ១៩ ចំនួន ៥៩នាក់ និងឆ្លង ៧,៨៥៧នាក់ ដែលជាចំនួនអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មាន

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃព្រហសត្បិ៍ ទី ២៧ ខែ ឧសភា ម្សិលមិញនេះប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិ​នធ្លាប់មាន ពោលគឺមានអ្នកឆ្លងប្រចាំថ្ងៃរហូតដល់ ៧,៨៥៧នាក់។ ប្រភពបានបន្តថា កន្លែងដែលបានរកឃើញមានផ្ទុះការរាតត្បាតខ្លាំងជាងគេគឺតំបន់​ Klang Valley  ដែលតំបន់មួយនេះមានករណីឆ្លងចំនួន ២,៦៧៥ នាក់ ស្មើនឹង ៤០%នៃចំនួនឆ្លងសរុប បន្ទាប់មកគឺទីក្រុងកូឡាឡាំពួនិងរដ្ឋ Selangor មានករណីឆ្លងចំនួន ៥៦១ នាក់ដូចគ្នា។

    ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនដ៏ច្រើនដូចនេះ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញអ្នកមានករណីអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ ចំនួន ៥៩ នាក់ផងដែរ។ គួរបញ្ជាក់ថា នេះជាថ្ងៃទី ៣ ជាប់ៗគ្នាហើយដែលម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ប្រចាំថ្ងៃក្នុងចំនួនលើសពី ៧,០០០ ហើយវាក៏ជាកំណត់ត្រាអាក្រក់មួយមិនធ្លាប់មានផងដែរ។ គិតជារួមត្រឹមពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ៥៤១,២២៤ នាក់ និងស្លាប់សរុបចំនួន ២,៤៩១នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  Channel News Asia

    Share This Post: