ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃដាក់ពង្រាយ កងកម្លាំងយ៉ាងច្រើន ក្រោយអ្នកជំងឺកូវីដ១៩ ប្រមាណ ៥០០នាក់ព្យាយាមរត់ចេញពីមន្ទីរពេទ្យ

    BY Pheakdey May 29, 2021
    ថៃដាក់ពង្រាយ កងកម្លាំងយ៉ាងច្រើន ក្រោយអ្នកជំងឺកូវីដ១៩ ប្រមាណ ៥០០នាក់ព្យាយាមរត់ចេញពីមន្ទីរពេទ្យ

    ថៃ៖ កងកម្លាំងប៉ូលិសថៃជាច្រើននាក់ត្រូវបានដាក់ពង្រាយជាបន្ទាន់ដើម្បីការពារសន្តិសុខ ខណៈអ្នកជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យមួយកន្លែងព្យាយាមរត់ចេញពីមន្ទីរពេទ្យ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងប្រមាណជា ៦ ល្ងាច ថ្ងៃទី ២៨ ខែ ឧសភា ម្សិលមិញនេះ នៅក្នុងមន្ទីរពេទ្យដែលគេសាងសង់នៅទីវាលមួយកន្លែងនៅក្នុងខេត្ត Phetchaburi  ភាគខាងលិចប្រទេសថៃ។ នៅក្នុងមន្ទីរពេទ្យនោះមានផ្ទុកអ្នកជំងឺកូវីដ ១៩ ដែលក្រុមកម្មករជនជាតិមីយ៉ាន់ចំនួន ៦៨២ នាក់។

    ប្រភពខាងលើបានបន្តថា មូលហេតុដែលនាំអ្នកជំងឺកូវីដ ១៩ ទាំងនោះមិនសប្បាយចិត្តនិងចង់នាំគ្នាចាកចេញពីមន្ទីរពេទ្យ ព្រោះតែចរន្តអគ្គិសនីនៅក្នុងមន្ទីរពេទ្យបានដាច់មិនអាចប្រើកង្ហារបាន ខណៈអាកាសធាតុកំពុងក្តៅស្អុះស្អាប់យ៉ាងខ្លាំង។ បើតាមអាជ្ញាធរថៃបានបញ្ចាក់ថា ក្រុមអ្នកជំងឺដែលចង់សម្រុកចេញពីមន្ទីរពេទ្យនោះមានចំនួនប្រហែលជា ៥០០ នាក់ ហើយពេលនេះអាជ្ញាធរអាចគ្រង់គ្រងស្ថានភាពបានជាធម្មតាវិញហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Nation Thailand

    Share This Post: