អន្តរជាតិ
ម្សិលមិញនេះម៉ាឡេស៊ីរកឃើញអ្នកបាត់បង់ជីវិតដោយកូវីដ ១៩ ចំនួន ៦១នាក់ និងឆ្លង ៨,២៩០នាក់ ដែលជាចំនួនអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មាន
BY Pheakdey
May 29, 2021
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី ២៨ ខែ ឧសភា ម្សិលមិញនេះប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺមានអ្នកឆ្លងប្រចាំថ្ងៃរហូតដល់ ៨,២៩០នាក់។ ប្រភពបានបន្តថា កន្លែងដែលបានរកឃើញមានផ្ទុះការរាតត្បាតខ្លាំងជាងគេគឺតំបន់ Klang Valley ដែលតំបន់មួយនេះមានករណីឆ្លងចំនួន ២,០៥២ នាក់ បន្ទាប់មកគឺទីក្រុងកូឡាឡាំពួ មានករណីឆ្លងចំនួន ៨៣០ នាក់ដូចគ្នា។

ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនដ៏ច្រើនដូចនេះ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញអ្នកមានករណីអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ ចំនួន ៦១ នាក់ផងដែរ។ គួរបញ្ជាក់ថា គិតជារួមត្រឹមពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ៥៤៩,៥១៤ នាក់ និងស្លាប់សរុបចំនួន ២,៥៥២នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia