ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីចាប់ផ្តើមប្រើប្រាស់ដ្រូន ដើម្បីវាស់កម្តៅពលរដ្ឋនៅទីសាធារណៈពីចម្ងាយ

    BY Pheakdey June 8, 2021
    ម៉ាឡេស៊ីចាប់ផ្តើមប្រើប្រាស់ដ្រូន ដើម្បីវាស់កម្តៅពលរដ្ឋនៅទីសាធារណៈពីចម្ងាយ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Business Insider បានឲ្យដឹងថា ប៉ូលិសម៉ាឡេស៊ីកំពុងតែប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបមួយដើម្បីធ្វើវាស់កម្ដៅប្រជាពលរដ្ឋនៅតាមទីសាធារណៈពោលគឺប្រើប្រាស់យន្តហោះដ្រូនសម្រាប់វាស់កម្ដៅពលរដ្ឋពីចម្ងាយ។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះត្រូវបានគេប្រទះឃើញមាននៅក្នុងរដ្ឋ Terengganu ជារដ្ឋដ៏ធំមួយរបស់ម៉ាឡេស៊ីដែលកំពុងទទួលនូវការគំរាមគំហែងយ៉ាងខ្លាំងដោយជំងឺកូវីដ ១៩ ផងដែរ។

    បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា យន្តហោះដ្រូនអាចវាស់កម្ដៅក្នុងខ្លួនប្រជាពលរដ្ឋនៅចម្ងាយប្រមាណជា ២០ ម៉ែត្រ ហើយប្រសិនបើពលរដ្ឋណាម្នាក់មានកម្ដៅលើសពី ៣៧,៥ អង្សាសេ នោះវានឹងផ្តល់សញ្ញាដល់ក្រុមអាជ្ញាធរភ្លាមតែម្តង។ លក្ខណៈពិសេសមួយទៀតនៃការប្រើប្រាស់យន្តហោះដ្រូននេះគឺគេអាចវាស់កម្ដៅពលរដ្ឋនៅតាមទីសាធារណៈបានលឿន បានមនុស្សច្រើនព្រោះយន្តអាចហោះនៅពីលើហ្វូងមនុស្សជាច្រើននាក់ ហើយវិធីនេះក៏អាចជួយកាត់បន្ថយហានិភ័យនៃការចម្លងជំងឺរវាងអ្នកវាស់កម្ពៅនិងពលរដ្ឋបានផងដែរ។ សូមបញ្ជាក់ថា ក្នុងអំំំំំឡុងពេលនេះម៉ាឡេស៊ីកំពុងប្រឈមខ្លាំងនឹងការរាតត្បាតជំងឺកូវីដ ១៩ ដែលជារលកទី ៣ ដោយក្នុងមួយថ្ងៃៗម៉ាឡេស៊ីមានតួលេខអ្នកឆ្លងខ្ទង់ពី ៦ ទៅ ៨ ពាន់នាក់ ចំណែកឯអ្នកស្លាប់វិញអាចមានដល់ខ្ទង់រយនាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Business Insider

    Share This Post: