ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២,៦៦២នាក់ និងមរណភាព ២៦នាក់ 

    BY Pheakdey June 8, 2021
    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២,៦៦២នាក់ និងមរណភាព ២៦នាក់ 

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ ទី៨ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៦៦២នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២៦នាក់។

    បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,១២៨នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៥៣៤នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៨២,១៤៨នាក់ និងស្លាប់សរុបចំនួន ១,២៧៩នាក់ផងដែរ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: