ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនគ្រោងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដប្រភេទនេះដល់កុមារតូចៗចាប់ពីអាយុ៣ឆ្នាំទៅ

    BY Pheakdey June 9, 2021
    ចិនគ្រោងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដប្រភេទនេះដល់កុមារតូចៗចាប់ពីអាយុ៣ឆ្នាំទៅ

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសចិនគ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនពលរដ្ឋវ័យក្មេងនៅទូទាំងប្រទេស ដោយក្នុងនោះរួមមានទាំងកូនក្មេងដែលមានអាយុ ៣ ឆ្នាំផងដែរ។ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងនេះ ចិននឹងក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលអាចចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់កូនក្មេងមានអាយុតិចបំផុត ពោលគឺមានអាយុត្រឹមតែ ៣ ឆ្នាំ។

    ប្រភពខាងលើបានបន្តថា វ៉ាក់សាំងដែលចិនគ្រោងនឹងប្រើប្រាស់នោះគឺវ៉ាក់សាំង Sinovac ដែលអាជ្ញាធរសុខាភិបាលចិនទើបអនុម័តឲ្យមានការប្រើប្រាស់វ៉ាក់សាំងប្រភេទនេះជាផ្លូវការចំពោះពលរដ្ឋមានអាយុចាប់ពី ៣ឆ្នាំរហូតដល់ ១៧ឆ្នាំ កាលពីពេលថ្មីនេះ ក្រោយការពិសោធន៍បានបង្ហាញថា វ៉ាក់សាំង Sinovac  គឺមានសុវត្ថិភាព ១០០% សម្រាប់ក្រុមពលរដ្ឋវ័យក្មេងទាំងនេះ។ បើទោះជាមិនទាន់អាចកំណត់ពេលវេលាជាក់លាក់នៃការចាក់សាំងនេះក៏ដោយ តែអាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា យុទ្ធនាការអាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: