ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមគ្រោងពន្យាពេលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមរហូតដល់ឆ្នាំក្រោយ ព្រោះការរាតត្បាតខ្លាំងនៃជំងឺកូវីដ ១៩

    BY Pheakdey June 10, 2021
    វៀតណាមគ្រោងពន្យាពេលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមរហូតដល់ឆ្នាំក្រោយ ព្រោះការរាតត្បាតខ្លាំងនៃជំងឺកូវីដ ១៩

    វៀតណាម៖ ប្រទេសវៀតណាមគ្រោងនឹងផ្អាករៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (Southeast Asian Games) ឬហៅកាត់ថា ស៊ីហ្គេម (SEA Games) នៅក្នុងឆ្នាំនេះហើយ ដោយត្រូវលើកពេលទៅរៀបចំនៅឆ្នាំក្រោយវិញ ព្រោះក្នុងអំំំឡុងពេលនេះ វៀតណាមកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំង។ ដំណឹងមួយនេះត្រូវបានផ្សព្វផ្សាយយ៉ាងផុសផុលតាមរយៈបណ្តាញផ្សព្វផ្សាយជាតិវៀតណាម កាលពីល្ងាចថ្ងៃពុធ ទី ៩ ខែ មិថុនា ម្សិលមិញនេះ ហើយតាមលិខិតដែលវៀតណាមបានផ្ញើទៅកាន់បណ្តាប្រទេសជាច្រើននោះគឺវៀតណាមគ្រោងនឹងរៀបចំព្រឹត្តិការណ៍កីឡាលើកទី ៣១ នេះ នៅក្នុងអំឡុងខែ កក្កដា ឆ្នាំ ២០២២ វិញ។

    បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្រុមព្រឹក្សាកីឡាស៊ីហ្គេមដែលមានមូលដ្ឋាននៅក្នុងទីក្រុងបាងកក ប្រទេសថៃនឹងបើកិច្ចប្រជុំជាបន្ទាន់មួយដើម្បីធ្វើការសម្រេចចិត្តជាផ្លូវការជុំវិញបញ្ហានេះផងដែរ។ គួរបញ្ជាក់ថា តាមគម្រោងវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២១ ចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី ២ ខែ ធ្នូ នៅក្នុងទីក្រុងហាណូយ និងក្រុងសំខាន់ៗចំនួន ១១ ផ្សេងទៀតនៅក្នុងប្រទេសវៀតណាមផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: