អន្តរជាតិ

ម្សិលមិញ ឥណ្ឌូនេស៊ីរកឃើញអ្នកឆ្លងកូវីដ១៩ ជាង៧ពាន់នាក់ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ

BY
Pheakdey
June 10, 2021

ឥណ្ឌូនេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថា កាលពីថ្ងៃពុធ ទី ៩ ខែ មិថុនា ម្សិលមិញនេះ ឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,៧២៥នាក់ ដែលតួលេខនេះគឺជាចំនួនអ្នកឆ្លងកូវីដ ១៩ ប្រចាំថ្ងៃដ៏ខ្ពស់បំផុតក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ខណៈអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៧០នាក់ផងដែរ។

ក្រោយរកឃើញករណីអ្នកឆ្លងកូវីដ ១៩ប្រចាំថ្ងៃក្នុងចំនួនដ៏ច្រើនដូចនេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ក៏បានថ្លែងឲ្យមានការពន្លឿនការចាក់វ៉ាក់សាំងជូនពលរដ្ឋផងដែរ ដោយលោកចង់ឲ្យមានការចាក់វ៉ាក់សាំងឲ្យបានចំនួន ១ លានដូសក្នុងមួយថ្ងៃនៅត្រឹមខែកក្កដាខាងមុខនេះ។ គិតត្រឹមពេលនេះមានពលរដ្ឋឥណ្ឌនេស៊ីប្រមាណជា ១១,៤៣ លាននាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំង ២ ដូស ខណៈឥណ្ឌូនេស៊ីមានពលរដ្ឋសរុប ២៧០,៦ លាននាក់។ សូមបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបជាង ១៨លាននាក់ និងអ្នកស្លាប់ជាង ៥ម៉ឺននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: