អន្តរជាតិ

សត្វដំរីជាច្រើននៅក្នុងឧទ្យានជាតិនៃប្រទេសឥណ្ឌាបានតេស្តវិជ្ជមានជំងឺកូវីដ ១៩

BY
Pheakdey
June 10, 2021

ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅសារព័ត៌មាន South China Moring Post បានឲ្យដឹងថា យ៉ាង​ហោចណាស់មានសត្វដំរីចំនួន ២៨ ក្បាលត្រូវបានតេស្តវិជ្ជមានជំងឺកូវីដ ១៩ កាលពីថ្ងៃទី ៨ ខែ មិថុនា កន្លងទៅនេះ។ សត្វដំរីទាំងអស់នេះគឺជាសត្វដែលគេចិញ្ចឹមនៅក្នុងឧទ្យានជាតិ Mudumalai ដែលមានទីទាំងស្ថិតនៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា។

ប្រភពបានបន្តថា មុនការធ្វើតេស្តចំពោះសត្វដំរីទាំងអស់នេះគេបានប្រទះឃើញមានសត្វតោអាស៊ីអាយុ ៩ ឆ្នាំមួយក្បាលបានងាប់នៅក្នុងឧទ្យានជាមួយគ្នានេះកាលពីថ្ងៃទី ៣ ខែ មិថុនា ហើយនៅពេលដែលគេពិនិត្យសាកសពសត្វតោនោះគេក៏បានរកឃើញលទ្ធផលវិជ្ជមានកូវីដ ១៩ នៅក្នុងខ្លួនសត្វតោនោះផងដែរ។ គួររម្លឹកជូនថា នេះមិនមែនជាករណីទី ១ នោះទេ ដែលគេបានរកឃើញលទ្ធផលវិជ្ជមានជំងឺកូវីដ ១៩ នៅក្នុងខ្លួនសត្វនោះ ដោយនាពេលកន្លងមកមានសត្វខ្លាចំនួន ២ ក្បាលនៅក្នុងប្រទេសប៉ាគីស្ថានក៏បានឆ្លងជំងឺកូវីដ ១៩ ដែរ ខណៈនៅក្នុងប្រទេសអេស្ប៉ាញឯនោះវិញមានសត្វតោនៅក្នុងសួនសត្វជាច្រើនក៏ត្រូវបានតេស្តវិជ្ជមានកូវីដ ១៩ ដូចគ្នាផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Moring Post

Share This Post: