អន្តរជាតិ

អតីតប្រធានក្រុមហ៊ុនដ៏ធំម្នាក់នៅម៉ាឡេស៊ីត្រូវពិន័យជាប្រាក់ជាង ៣០០ ដុល្លារ ព្រោះមិនបានពាក់ម៉ាស់ក្នុងពេលថ្លែងសុន្ទរកថាជាសាធារណៈ

BY
Pheakdey
June 10, 2021

ម៉ាឡេស៊ី៖  ម៉ាឡេស៊ីគឺជាប្រទេសមួយដែលមានការអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះពលរដ្ឋណាដែលបានធ្វើសកម្មភាពផ្ទុយពីការណែនាំរបស់អាជ្ញាធរសុខាភិបាល បើទោះជាកំហុសនោះបានកើតឡើងដោយចេតនាឬអចេតនាក្តី។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានអតីតប្រធានក្រុមហ៊ុនដឹកជញ្ជូនម្នាក់ត្រូវបានពិន័យជាប្រាក់ចំនួន ១,៥០០ រីងហ្គីត (៣៦៤ ដុល្លារអាមេរិក) ព្រោះតែគាត់មិនបានពាក់ម៉ាស់ក្នុងអំឡុងពេលគាត់ថ្លែងសុន្ទរកថានៅក្នុងវេទិការសាធារណៈមួយ។

អតីតប្រធានក្រុមហ៊ុនរូបនេះគឺលោក Datuk Seri Tajuddin Abdul Rahman ហើយនាពេលកន្លងមករូបគាត់ធ្លាប់មានតួនាទីជាប្រធានក្រុមហ៊ុន Prasarana Malaysia Berhad ដែលជាក្រុមហ៊ុនដឹកជញ្ជូនសាធារណៈដ៏ធំមួយនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។ ក្រោយទទួលបានការផាកពិន័យ អតីតប្រធានក្រុមហ៊ុនរូបនេះបានថ្លែងទទួលស្គាល់កំហុសរបស់គាត់និងបានរម្លឹកទៅកាន់ពលរដ្ឋម៉ាឡេស៊ីជាច្រើននាក់ផ្សេងទៀតឲ្យពាក់ម៉ាស់ឲ្យបានត្រឹមត្រូវគ្រប់ពេលវេលាដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឹកូវីដ ១៩ទាំងអស់គ្នា៕

អត្ថបទ៖ ភក្តី

ប្រភព៖​ World of Buzz

Share This Post: