អន្តរជាតិ

ថ្ងៃនេះ​ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៣,៣៥៥ នាក់ និងមរណភាព ១៧នាក់

BY
Pheakdey
June 14, 2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី១៤ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៣៥៥នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៧នាក់។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៥៧១ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៧៨៤នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៩៩,២៦៤នាក់ និងស្លាប់សរុបចំនួន ១,៤៦៦ នាក់ផងដែរ៕

អត្ថបទ៖​ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: