សង្គម

គ្រូបរទេសម្នាក់ ដែលធ្លាប់មើលថែកុមារ ហុង ពេលនៅអង្គការ បានពោលពាក្យនឹករលឹកស្រណោះដល់ ហុង អានហើយរំជួលចិត្តយ៉ាងខ្លាំង

BY
Khmernote Media
June 14, 2021

កុមារាឈ្មោះ ហុង ដែលត្រូវបានមហាជនស្គាល់ពេញបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈរូបភាព និងវីដេអូផ្សេងៗ បង្ហាញពីជីវិតតែលតោល គ្មានមេបាថែរក្សា គ្មានគោលដៅ និងតែងតែយកម៉ូតូ រ៉ឺម៉កគេមកជិះ ដែលអ្នកខ្លះថាគ្នាលួច ប៉ុន្តែថ្មីនេះ កុមារា ហុង បានជួបគ្រោះថ្នាក់រហូតដល់បាត់ជីវិត ខណៈកុមារហុងរត់តោងឡានដឹកម៉ាស៊ីនភ្លើងលេង តែជាអកុសលក៏លោតចុះមកត្រូវឡានកិនបាត់បង់ជីវិតតែម្ដង។

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Marie Ens ដែលជាគ្រូបរទេសធ្លាប់មើលថែកុមារហុងនៅអង្គការ សង្គ្រោះជនអស់សង្ឃឹម បានរៀបរាប់ថា “HONG! Funny, precious, peculiar, uncontrollable, damaged, famous. We loved each other! You are forever in my heart.” មានន័យថា “ហុង!ជាក្មេងគួរឲ្យស្រលាញ់ មានភាពកំប្លែង ចូលចិត្តធ្វើអ្វីប្លែកៗ ប៉ុន្តែក៏ខិលខូចពិបាកគ្រប់គ្រង មិនចេះថែទាំរបស់ប្រើប្រាស់ និងមានប្រជាប្រិយភាពនៅក្នុងមណ្ឌលផងដែរ។ យើងស្រឡាញ់គ្នា! អ្នកជារៀងរហូតនៅក្នុងបេះដូងរបស់ខ្ញុំ”៕

Share This Post: