អន្តរជាតិ

អង់គ្លេសសម្រេចបន្តរឹតបន្តឹងប្រទេស ៤ សប្តាហ៍ទៀត ព្រោះឥទ្ធិពលនៃការរាត្បាតជំងឺកូវីដ ១៩ ប្រភេទ “Delta”

BY
Pheakdey
June 15, 2021

អង់គ្លេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសលោក Boris Johnson បានឲ្យដឹងកាលពីថ្ងៃចន្ទ ទី ១៤ ខែ មិថុនា ម្សិលមិញនេះថា រដ្ឋាភិបាលអង់គ្លេសនឹងសម្រេចបន្តអនុវត្តវិធានការរឹតបន្តឹងប្រទេសរយៈពេល ៤ សប្តាហ៍បន្ថែមទៀតពោលគឺរហូតដល់ថ្ងៃទី ១៩ ខែ កក្កដា ព្រោះឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ ១៩ ប្រភេទ Delta នៅក្នុងប្រទេសហាក់មិនថយចុះទាល់តែសោះ។ នាយករដ្ឋមន្ត្រីរូបនេះក៏បានបញ្ជាក់ផងដែរ អង់គ្លេសនឹងគ្មានហេតុផលពន្យាពេលនៃការរឹតបន្តឹងឬបិទខ្ទប់ប្រទេសទៀតនោះទេ ប្រសិនបើពលរដ្ឋអង់គ្លេសភាគច្រើនបាននាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់នោះ។

លោក Boris Johnson

លោក Boris Johnson បានបន្តថា បើពលរដ្ឋអង់គ្លេសពេញវ័យទាំងអស់រួសរាន់នាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នានោះ គឺនៅត្រឹមថ្ងៃទី ១៩ ខែ កក្គដា ខាងមុខនេះ អាជ្ញាធរសុខាភិបាលអង់គ្លេសនឹងអាចសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានប្រមាណជា ២ភាគ៣ នៃចំនួនពលរដ្ឋសរុប ហើយវពេលនោះរដ្ឋាភិបាលក៏អាចពិចារណាលើកលែងការអនុវត្តច្បាប់រឹតបន្តឹងប្រទេសឬការបិទខ្ទប់បានផងដែរ។ គួរម្លឹកថា មេរោគកូវីដ ១៩ ប្រភេទ Delta គឺជាមេរោគបំប្លែងខ្លួនដែលគេបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយមេរោគនេះមានសមត្ថភាពអាចធ្វើការចម្លងបានលឿនជាមេរោគធម្មតារហូតដល់ទៅ ៦០% ឯណោះ៕

អត្ថបទ៖ ភក្តីប្រភព៖ Channel News Asia 

Share This Post: