អន្តរជាតិ

អ្នកវិទ្យាសាស្រ្តស្កុតឡេនកំពុងអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ ថ្មីមួយ ដែលអាចបង្ហាញលទ្ធផលត្រឹម ១៥នាទី និងមានតម្លៃត្រឹម ៦០០រៀល

BY
Pheakdey
June 17, 2021

ស្កុតឡេន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងប្រទេសស្កុតឡេនកំពុងអភិវឌ្ឍន៍ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ថ្មីមួយ ដែលអាចផ្តល់លទ្ធផលលឿននិងមានតម្លៃទាបបំផុត ពោលគឺអាចបង្ហាញលទ្ធផលត្រឹមរយៈពេល ១៥ នាទី និងមានតម្លៃត្រឹម ១៦ សេន (ប្រហែល ៦០០ រៀល) ប៉ុណ្ណោះសម្រាប់ការធ្វើតេស្តម្តង។ ប្រភពខាងលើបានបន្តថា គម្រោងបង្កើតឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ថ្មីនេះត្រូវបានផ្តួចផ្តើមឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសាកលវិទ្យល័យ Strathclyde ដែលជាសាកលវិទ្យាដ៏ល្បីល្បាញផ្នែកវេជ្ជសាស្រ្តប្រចាំនៅក្នុងប្រទេសស្កុតឡេន។​

ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ថ្មីនេះ គឺជាប្រភេទឧបករណ៍ដែលប្រជាពលរដ្ឋអាចទិញយកទៅប្រើប្រាស់នៅផ្ទះដោយខ្លួនឯងបាន ដោយពួកគេគ្រាន់តែដាក់ទឹកមាត់នៅលើបន្ទះឧបករណ៍នោះ ហើយ ១៥ នាទីក្រោយពួកគេនឹងបានដឹងលទ្ធផលវិជ្ជមានឬអវិជ្ជមានភ្លាម។ យ៉ាងណាក្តី ក្រុមអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា គិតចាប់ពីពេលនេះទៅគេអាចត្រូវការពេលប្រមាណជា ២ ឆ្នាំទៀត ទើបអាចផលិតនិងដាក់លក់ឧបករណ៍ធ្វើតេស្តនេះនៅតាមទីផ្សារជាសាធារណៈបាន៕

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

 

 

 

Share This Post: