អន្តរជាតិ

ចិនទទួលបានជោគជ័យក្នុងការបង្ហោះយាន Shenzhou-12 ទៅកាន់ទីអវកាស

BY
Pheakdey
June 17, 2021

ចិន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ចិនទើបប្រកាសពីភាពជោគជ័យថ្មីមួយក្នុងការបង្ហោះយានអវកាសដែលមានមនុស្សបើកប្រភេទ Shenzhou-12 ឆ្ពោះទៅកាន់កន្លងដែលបានគេកំណត់ទៅក្នុងទីអវកាស។ យានអវកាសប្រភេទ Shenzhou-12 ត្រូវបានបង្ហោះឡើងកាលពីព្រឹកថ្ងៃអង្គារកន្លងទៅនេះហើយនៅត្រឹមល្ងាចនៃថ្ងៃដដែលនោះក្រុមការងារផ្នែកអវកាសចិនក៏ទទួលបានដំណឹងល្អពីក្រុមអាកាសយានិកដែលកំពុងនៅទីអវកាសផងដែរ។

អាកាសយានិកដែលមានវត្តមាននៅក្នុងយានអវកាស Shenzhou-12 នេះមានចំនួន ៣ នាក់​ គឺមេបញ្ជាការជើងចាស់លោក Nie Haisheng  អាយុ ៥៦ ឆ្នាំ ដែលជាអ្នកដឹកនាំការហោះហើរដោយផ្ទាល់រួមជាមួយនិងជំនួយការ ២រូបទៀតគឺលោក Liu Boming អាយុ ៥៤ ឆ្នាំ និងលោក Tang Hongbo អាយុ ៤៥ ឆ្នាំ។ គួរម្លឹកថា នាពេលកន្លងមកចិនក៏ធ្លាប់បង្ហោះយានអវកាសប្រភេទផ្សេងៗទៅកាន់ស្ថាននីយ៍អវកាសដោយជោគជ័យដែរ តែការបង្ហោះយានអវកាសប្រភេទ Shenzhou-12 ដោយជោគជ័យលើកនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលបញ្ជាក់ថា វិស័យអវកាសចិនពិតជាការអភិវឌ្ឍន៍លឿននិងមានកម្រិតខ្ពស់មិនចាញ់ប្រទេសមហាអំណាចផ្សេងទៀតនៅក្នុងពិភពលោកនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: