ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣,៦៦៧នាក់បន្ថែមទៀត ហើយមកទល់ពេលនេះថៃរកឃើញអ្នកឆ្លងសរុបជាង ២១ម៉ឺននាក់ហើយ
- BY
- Pheakdey
- June 19, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសោរ៍ ទី១៩ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៦៦៧នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣២នាក់។
បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៣,២៣២ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៤៣៥ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២១៤,៤៤៩នាក់ និងស្លាប់សរុបចំនួន ១,៦០៩ នាក់ផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post: