ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ឲ្យបានខ្ពស់ អ្នកគួរបោះចោលម៉ាស់ដែលប្រើរួចឲ្យបានត្រឹមតាមការណែនាំទាំងនេះ
ម៉ាឡេស៊ី៖ បន្ទាប់ពីប្រើប្រាស់ម៉ាស់រួចមនុស្សមួយចំនួនមិនបានយកវាទៅបោះចោលឲ្យបានត្រឹមត្រូវនោះទេ ដោយអ្នកខ្លះបានបោះវាចោលនៅទីសាធារណៈតែម្តង ខណៈអ្នកខ្លះវិញបានយកទៅដាក់ដល់ក្នុងធុងសម្រាប់ដែរតែមិនបានវេចខ្ចប់ឲ្យត្រឹមត្រូវតាមវិធានការរក្សាអនាម័យកម្រិតខ្ពស់នោះទេ។ យោងតាមអ្នកជំនាញផ្នែកជំងឺឆ្លងនៅប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺដែលអាចចម្លងតាមរយៈម៉ាស់ចាស់ៗដែលគេបានប្រើប្រាស់រួច ជាពិសេសគឺជំងឺកូវីដ ១៩ តែម្តង ពលរដ្ឋគ្រប់រូបត្រូវបោះម៉ាស់ចោលឲ្យបានត្រឹមត្រូវតាមការណែនាំខាងក្រោមនេះ៖

១- ដោះម៉ាស់ចេញពីមុខដោយកាន់ខ្សែទាំងសងខាង
២- កុំឲ្យដៃរបស់លោកអ្នកប៉ះជាមួយនឹងផ្នែកខាងក្រៅម៉ាស់
៣- បត់ម៉ាស់ចូលគ្នាជាពីរ (បត់ឲ្យផ្នែកខាងក្រៅប៉ះគ្នា)
៤- មូលម៉ាស់ឲ្យតូច
៥- ដាក់ម៉ាស់នោះចូលទៅក្នុងថង់ប្លាស្ទិក
៦- យកថង់បា្លស្ទិកនោះទៅបោះចោលក្នុងធុងសំរាម
៧- លាងសម្អាតដៃជាមួយនឹងសាប៊ូឬទឹកអាកុលសម្រាប់លាងដៃ៕


អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz