ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសនឹងលុបចោលច្បាប់តម្រូវឲ្យពាក់ម៉ាស់ហើយអនុញ្ញាតឲ្យពលរដ្ឋជួបជុំគ្នាជាធម្មតាវិញនៅត្រឹមថ្ងៃទី ១៩ ខែកក្កដានេះ

    BY Pheakdey July 1, 2021
    អង់គ្លេសនឹងលុបចោលច្បាប់តម្រូវឲ្យពាក់ម៉ាស់ហើយអនុញ្ញាតឲ្យពលរដ្ឋជួបជុំគ្នាជាធម្មតាវិញនៅត្រឹមថ្ងៃទី ១៩ ខែកក្កដានេះ

    អង់គ្លេស៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា​ ប្រទេសអង់គ្លេសនឹងលុបចោលច្បាប់តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នៅទីសាធារណៈត្រឹមថ្ងៃទី ១៩ ខែ កក្កដាខាងមុខនេះ ដែលមានន័យថា ការពាក់ម៉ាស់នៅក្នុងប្រទេសអង់គ្លេសនឹងក្លាយជាសិទ្ធិសម្រេចរបស់ពលរដ្ឋម្នាក់ៗប៉ុណ្ណោះ តែវាលែងជាកាតព្វកិច្ចទៀតហើយ។ ក្រៅតែពីលុបចោលច្បាប់តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នេះរដ្ឋាភិបាលនៃប្រទេសអង់គ្លេសក៏បានដកចេញនូវ​វិធានការតឹងមួយចំនួនទៀតផងដែរ ដូចជាវិធានការកំណត់ចំនួនមនុស្សអាចធ្វើការជួបជុំគ្នាបាននៅតាមទីសាធារណៈ ហើយសូម្បីតែក្លឹបរាត្រីក៏អាចបើកដំណើរការបានជាធម្មតាវិញដែរត្រឹមកាលបរិច្ឆេទខាងលើនេះ។

    បើតាមលោក Boris Johnson នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសបានឲ្យដឹងថា នៅក្នុងថ្ងៃទី ១៩ ខែ កក្កដាខាងមុខនេះគឺជាថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍រាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំនៅក្នុងប្រទេសអង់គ្លេស ហើយវាក៏ក្លាយជា “ថ្ងៃសេរីភាព” ថ្មីមួយសម្រាប់ពលរដ្ឋអង់គ្លេសផងដែរ ដោយពួកគេនឹងត្រលប់មករស់នៅក្នុងជីវិតបែបធម្មតាវិញ ពោលគឺលែងមានការព្រួយបារម្ភខ្លាំងចំពោះជំងឺកូវីដ ១៩ ទៀតហើយ។ លោកបានបន្តថា ជំនួសឲ្យការអនុវត្តវិធានការរឹតបន្តឹងប្រទេស ពលរដ្ឋអង់គ្លេសនឹងត្រូវប្រើប្រាស់ប័ណ្ណបញ្ជាក់ពីការវ៉ាក់សាំងការពារជំងឺកូវីដ ១៩ វិញ​ នៅពេលដែលពួកគេចង់ចូលទៅកន្លែងណាមួយឬចង់ប្រើប្រាស់ប្រាស់សេវាកម្មសាធារណៈណាមួយនោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: