ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីបានសម្រេចបន្ថយគំលាតរយៈពេលនៃការចាក់វ៉ាក់ AstraZeneca ពី ១២ សប្តាហ៍មកសល់ត្រឹម ៩ សប្តាហ៍

    BY Pheakdey July 2, 2021
    ម៉ាឡេស៊ីបានសម្រេចបន្ថយគំលាតរយៈពេលនៃការចាក់វ៉ាក់ AstraZeneca ពី ១២ សប្តាហ៍មកសល់ត្រឹម ៩ សប្តាហ៍

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានសម្រេចបន្ថយគំលាតរយៈពេលនៃការចាក់វ៉ាក់ AstraZeneca ពី ១២ សប្តាហ៍មកសល់ត្រឹម ៩ សប្តាហ៍ប៉ុណ្ណោះ។ គួរបញ្ជាក់ថា នាពេលកន្លងមកសម្រាប់ពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំង AstraZeneca គឺត្រូវការរយៈពេល ៣ ខែ​ ទើបអាចចាក់រួចរាល់ទាំង ២ ដូស ពោលគឺពួកគេត្រូវចាក់វ៉ាក់សាំងដូសទី ២ ក្នុងរយៈពេល ១២ សបា្តហ៍ ក្រោយពីបានចាក់វ៉ាក់សាំងដូសទី ១រួច។

    យ៉ាង​ណាក្តីបើតាមលោក Khairy Jamaluddin ដែលជាប្រធានកម្មវិធីចាក់វ៉ាក់សាំងកូវីដ ១៩ ថ្នាក់ជាតិនៅម៉ាឡេស៊ីបានបញ្ជាក់ថា ឆ្លងតាមការសិក្សានាពេលកន្លងមកក្រុមអ្នកជំនាញបានរកឃើញថាការចាក់វ៉ាក់សាំង AstraZeneca ដូសទី ២ នៅក្នុងសប្តាហ៍ទី ៩ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី​ ១ រួចគឺគ្មានផលប៉ះពាល់អ្វីនោះទេ ហើយចំពោះប្រសិទ្ធភាពវិញគឺមានកម្រិតដូចគ្នាទៅនឹងការចាក់វ៉ាក់សាំងដូសទី​​ ២ នៅសប្តាហ៍ទី ១២ ដែរ។  ដូចនេះហើយទើបគេសម្រេចបន្ថយគំលាតរយៈពេល ៣ សប្តាហ៍ ដើម្បីចំណេញពេលវេលាសម្រាប់ទាំងក្រុមការងារចាក់វ៉ាក់សាំងនិងពលរដ្ឋផងដែរ៕

    លោក Khairy Jamaluddin

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: