ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសអង់គ្លេសម្នាក់ត្រូវអាជ្ញាធរសិង្ហបុរីចាប់ខ្លួនហើយប្រឈមនឹងជាប់គុក ៦ខែ ព្រោះគាត់មិនបានពាក់ម៉ាស់និងប្រើពាក្យមិនសមរម្យចំពោះមន្ត្រីសាធារណៈ

    BY Pheakdey July 3, 2021
    បុរសអង់គ្លេសម្នាក់ត្រូវអាជ្ញាធរសិង្ហបុរីចាប់ខ្លួនហើយប្រឈមនឹងជាប់គុក ៦ខែ ព្រោះគាត់មិនបានពាក់ម៉ាស់និងប្រើពាក្យមិនសមរម្យចំពោះមន្ត្រីសាធារណៈ

    សិង្ហបុរី៖ បុរសជនជាតិអង់គ្លេស​ម្នាក់ត្រូវអាជ្ញាធរសិង្ហបុរីចាប់ខ្លួនព្រោះតែគាត់មិនបានពាក់ម៉ាស់ត្រឹមត្រូវនៅទីសាធារណៈ​ ហើយបើយោងតាមបទល្មើសដែលគាត់បានប្រព្រឹត្តិនោះគឺរូបគាត់អាចប្រឈមនឹងការជាប់គុកចំនួន ៦ ខែ។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា បុរសអង់គ្លេសរូបនេះមានឈ្មោះថា Benjamin Glynn អាយុ ៣៩ ឆ្នាំំ បានទៅរស់នៅនិងធ្វើការងារនៅក្នុងប្រទេសសិង្ហបុរីតាំងពីឆ្នាំ ២០១៧ មក ហើយនៅក្នុងថ្ងៃកើតហេតុនោះរូបគាត់មិនបានពាក់ម៉ាស់នោះទេក្នុងអំឡុងពេលដែលគាត់កំពុងដើរចូលទៅស្ថានីយរថភ្លើងដើម្បីជិះរថភ្លើងត្រលប់មកផ្ទះវិញក្រោយបញ្ចប់ពីការងារ។

    ពេលនោះក្រុមបុគ្គលិកត្រួតពិនិត្យនៅស្ថានីយរថភ្លើងបានប្រាប់ឲ្យគាត់ពាក់ម៉ាស់ ហើយពួកគាត់ក៏បានប្រកែកគ្នាមួយសន្ទុះផងដែរ ខណៈសកម្មភាពទាំងអស់នោះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ដែលអាជ្ញាធរសិង្ហបុរីអាចប្រើប្រាស់ជាភស្តុតាងសម្រាប់ចាប់ខ្លួនបុរសអង់គ្លេសរូបនេះ។ តាមការបញ្ជាក់របស់អាជ្ញាធរសិង្ហបុរីគឺលោក Benjamin Glynn ត្រូវរងនូវការចោទប្រកាន់ចំនួន ៣ ករណី ដោយករណីទី ១ គឺមិនបានពាក់ម៉ាស់ត្រឹមត្រូវនៅទីសាធារណៈ, ទី ២ គឺបង្កការរំខាននៅទីសាធារណៈ និងទី ៣ គឺប្រើពាក្យមិនសមរម្យទៅកាន់ក្រុមមន្ត្រីបម្រើសេវាសាធារណៈ។ យ៉ាងណាក្តី តុលាការសិង្ហបុរីនឹងធ្វើការជំនុំជម្រះករណីនេះនៅចុងខែនេះ ហើយក្នុងករណីដែលគាត់បានប្រព្រឹតិ្តដូចបទចោទទាំង ៣ខាងលើនេះមែន គឺរូបគាត់ត្រូវជាប់គុករយៈពេល ៦ ខែ៕

    អត្ថបទ៖​ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: